ขุขันธ์ เมืองเก่า ชนทุกเผ่าสามัคคี บารมีพระแก้วเนรมิตวัดลำภูคู่หลวงพ่อโตวัดเขียน กระอูบ เกวียน ครุน้อย เครื่องจักสาน ปราสาทโบราณเป็นศรี ประเพณีแซนโฎนตา...ต้นไม้จะอยู่ได้ก็เพราะราก ชาติจะอยู่ได้ก็เพราะวัฒนธรรม การทำลายต้นไม้ ง่ายที่สุด คือทำลายที่ราก การทำลายชาติไม่ยาก ถ้าทำลายวัฒนธรรม...ไร้รากเหง้า วัฒนธรรม วิถีชีวิต และจิตวิญญาณ ไร้เรา...

วันศุกร์ที่ 14 เมษายน พ.ศ. 2560

เรียนรู้รากเหง้าสงกรานต์จากประเทศเพื่อนบ้าน : กัมพูชา (14 เมษายน ค.ศ 2017)



គ្រឿង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​ប្រាសាទ​បាយ័នយប់​នេះ​
เครื่องสักการะบูชาต้อนรับเทวดาปีใหม่ที่ปราสาทบายน คืนนี้(คืนวันที่ 14 เมษายน พ.ศ. 2560)
              ទេវតា​ឆ្នាំ​​ថ្មី​ព្រះ​នាង​កិមិរា​ទេវី​​នឹង​យាង​ចុះ​មក​កាន់​ជម្ពូទ្វីប​នៅ​វេលា​ម៉ោង​៣​ និង​១២​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៧​។ ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​បាន​រៀប​ចំ​​ប្រដាប់ប្រដា​ និង​គ្រឿង​សក្ការៈ​បូជា​​​ អុជ​ប្រទីប​ជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​​យ៉ាង​អស្ចារ្យ​បំផុត​​ជាប់​នឹង​ប្រាសាទ​បាយ័ន​ពិត​ជា​គួរ​​ជា​ទី​គោរព​បូជា​ និង​ពោរពេញ​ដោយ​ឬទ្ធី​បារមី​បំផុត។ ការ​រៀប​ចំ​គ្រឿង​សក្ការៈ​បូជា​នេះ​គឺ​ដើម្បី​​សុំ​​ពរ​ជ័យ សព្វ​សាធុការ​ សិរី​សួស្តី​ និង​វិបុល​សុខ​គ្រប់​ប្រការ​​កើត​មាន​ដល់​​ក្រុម​គ្រួសារ​ខ្មែរ​គ្រប់​ៗ​គ្នា។

            เทวดาปีใหม่ 2017 คือ พระนางกิมิราเทวี เสด็จย่างสูชมพูทวีป ณ เวลา 03.12 น. ใกล้สว่าง วันที่ 14 เมษายน ปี ค.ศ. 2017 ในพิธีฮ็องโกร์สงกรานต์ได้จัดให้มีการตกแต่ง และจัดเครื่องสักการะบูชา จุดเทียน และตะเกียงถวายบูชาพระรัตนตรัยอย่างอลังการที่สุด เห็นแล้วน่าเคารพศรัทธา และเต็มไปด้วยฤทธิบารมีที่สุดบริเวณใกล้กับปราสาทบายน (เมืองเสียมเรียบ พระราชอาณาจักรกัมพูชา) การจัดเครื่องสักการะบูชานี้ ก้เพื่อขอพรชัย สรรพสาธุการ สิริสวัสดิ์ และวิบูลสุขทุกประการสำหรับทุกๆครอบครัว ...(1)








            ទំនាយ​​អំពី​ហេតុភេទ​ប្រចាំ​ឆ្នាំ​ នៃ​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម​កិមិរាទេវី​ តាម​ជំនឿ​របស់​ប្រជាជន​ខ្មែរ​ តែង​មាន​ជំនឿ​ទៅ​លើ​ការ​ទស្សន៍ទាយ​ ​អំពី​ហេតុភេទ​នានា ​​ក្នុង​ស្រុក​ទេស​តាម​រយៈ​ការ​ទស្សន៍ទាយ​ពី​ហោរា​ផ្សេងៗ​។ តាម​មហាសង្ក្រាន្ត ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​រកា​នេះ សង្ក្រាន្ត​នឹង​ចូល​មក​ដល់​ថ្ងៃ​សុក្រ ៣​រោច ​ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៧ ​នា​វេលា​ម៉ោង ០៣:១២​នាទី​។ ចំពោះ​ទេវតា​ឆ្នាំ​ថ្មី​នេះ ព្រះ​នាម កិមិរាទេវី ​ជា​​បុត្រី​ទី៦នៃ​កបិលមហាព្រហ្ម​ទ្រង់​​សោយ​ចេក​ណាំវ៉ា ​ជា​​អាហារ ​ហើយ​ទ្រង់​គង់​​ផ្ទំ​បិទ​ព្រះនេត្រ​លើ​ខ្នង​ មហឹង្សា (ក្របី) ជា​ពាហនៈ​ ​ចំណែក​ឯ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​​​កាន់​ព្រះខ័ន្ធ រី​ឯ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​កាន់​​ពិណ។
          คำทำนายเกี่ยวกับเหตุเภทภัยประจำปี แห่งเทวดาปีใหม่(ค.ศ. 2017) พระนามว่า กิมิราเทวี ตามความเชื่อของประชาชนชาวเขมร ซึ่งต่างมีความเชื่อเกี่ยวกับคำทำนายเกี่ยวกับเหตุเภทภัยต่างๆนานา ในบ้านเมืองตามการพยากรณ์ของโหร สำหรับมหาสงกรานต์นี้ เทวดาปีใหม่ ปีระกานี้ จะเข้าสุ่สงกรานต์ในวันศุกร์ แรม 3 ค่ำ เดือนห้า ตรงกับวันที่ 14 เดือนเมษายน ปี ค.ศ. 2017 เวลา 03.12 น. สำหรับพระนามของเทวดาปีใหม่นี้ คือ กิมิราเทวี เป็นบุตรีลำดับที่ 6 แห่งท้าวกบิลมหาพรหม ทรงเสวยกล้วยน้ำว้า เป็นอาหาร และทรงประทับหลับพระเนตรบนหลังหิงสา(ควาย) ซึ่งเป็นพาหนะ พระหัสต์ขวาทรงถือพระขรรค์ และพระหัสต์ซ้ายทรงถือพิณฯ...(2)

            តាម​រយៈ​សៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹម បុរន្ទិ​ អគ្គលេខាធិការ​រង គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយ​នៃ​ទេវតា​ឆ្នាំ​ថ្មី​ដូច​ខាង​ក្រោម​៖​​
            ตามหนังสือมหาสงกรานต์ ซึ่งเรียบเรียงโดย ฯพณฯ อึม บุรนทิ รองเลขาธิการ คณะกรรมการชาติเตรียมงานบุญแห่งชาติ และนานาชาติ คณะกรรมการศึกษาค้นคว้าวิชาโหราศาสตร์ และขนบะรรมเนียมประเพณีเขมร ได้นำเสนอเกี่ยวกับคำทำนายแห่งเทวดาปีใหม่ ดังต่อไปนี้

             ១. ​​ទំនាយ​ទឹក​ភ្លៀង​៖ ​ឆ្នាំ​នេះ​ ភព​អង្គារ​ជា​អធិបតី ដឹក​នាំ​ផ្លូវ​ទឹក​ទៅ​សុំ​ទឹក​ភ្លៀង​ពី​ស្ដេច​នាគ​ ហើយ​នាគ​បាន​បង្អុរ​ទឹក​ភ្លៀង​ ៣០០​មេ។ ​ដូច្នេះ​ហើយ​នៅ​ជម្ពូ​ទ្វីប​មនុស្ស​លោក នឹង​បណ្ដាល​ឱ្យ​មាន​ទឹក​ភ្លៀង​តិច​នៅ​ដើម​ឆ្នាំ កណ្ដាល​ឆ្នាំ​ភ្លៀង​មធ្យម ​និង​ចុង​ឆ្នាំ​ភ្លៀង​ច្រើន​។
            1. ทำนายเกี่ยวกับน้ำฝน ปีนี้ ภพอังคารเป็นอธิปดี เป็นผู้นำทางไปขอน้ำฝนจากพระยานาคราช แล้วพระยานาคราชก็ให้น้ำฝน รวมทั้งสิ้น 300 ห่า ดังนั้น ในชมพูทวีปแห่งมนุษย์โลก จะบันดาลให้เกิดน้ำฝนน้อยในช่วงต้นปี กลางปีปริมาณฝนปานกลาง และปลายปีปริมาณฝนมากฯ

             ២. ​ទំនាយ​ខ្យល់​៖ ​ទំនាយ​ទាយ​ថា ក្នុង​ឆ្នាំ​នេះ​មិន​ត្រជាក់​មិន​ក្ដៅ ​មាន​ខ្យល់​ព្យុះ​ខ្លាំងៗ​ជា​ច្រើន ហើយ​អាច​កើត​ហេតុ​ល្អ ឬ​អាក្រក់​អំពី​ខ្យល់​។
             2. ทำนายเกี่ยวกับลมฟ้าอากาศ ท่านว่า ในปีนี้ ไม่เย็นไม่ร้อน จะมีพายุหนักๆเป็นส่วนมาก และอาจจะเกิดเหตุดี หรือเหตุร้ายจากลมฟ้าอากาศแลฯ

            ៣. ​ទំនាយ​ទឹក​ទន្លេ​៖ ឆ្នាំ​នេះ​ទំនាយ​ទឹក​ទន្លេ​មាន​សំណល់​សូន្យ។ ​ដូច្នេះ​ទំនាយ​ទាយ​ថា ទន្លេ បឹង​បួរ នឹង​មាន​ទឹក​ជំនន់​ដោយ​ទឹក​ភ្លៀង​មាន​ចំនួន​ច្រើន​ណាស់ ច្រើន​លើស​អស់​ឆ្នាំ​ទាំង​ពួង​។
            3. ทำนายเกี่ยวกับน้ำท่า ปีนี้ น้ำในแม่น้ำมีการรวมศูนย์ ดังนั้นทายว่า แม่น้ำ และบึงต่างๆ จะมีปริมาณน้ำเพิ่มขึ้นจากน้ำฝน มากกว่าทุกๆปีที่ผ่านมา

            ៤. ​ទំនាយ​ភោគផល​​របស់​កសិករ​៖ ​ឆ្នាំ​នេះ​មាន​កេណ្ឌ(៥) មាន​ឈ្មោះ​ថា វិបត្តិ​ ទំនាយ​ថា ស្រូវ​សំណាប នឹង​កើត​មាន​រោគ​ចង្រៃ​ ដង្កូវ​ ក្រា សត្វ​ល្អិត​បំផ្លាញ ​និង​បាន​ផល​ពាក់​កណ្ដាល ខូចខាត​ពាក់​កណ្ដាល​ ភោជនាហារ​ បាន​ផល​ជា​មធ្យម​។ ស្រុក​ទេស​អាច​នឹង​មាន​កលិយុគ​សង្គ្រាម ប្រជានុរាស្ត្រ​រស់​បាន​សុខ​ខ្លះ មិន​បាន​សុខ​ខ្លះ​។
           4. ทำนายเกี่ยวกับโภคผลของเกษตรกร ปีนี้ ได้เกณฑ์ 5 ชื่อว่า วิปัตติ ทายว่า ข้ากล้าในนาจะเกิดโรคระบาด มีหนอน เชื้อรา แมลงทำความเสียหาย และจะได้ผลผลิตครึ่งหนึ่ง และอีกครึ่งหนึ่งเสียหาย โภชนาหาร ได้ผลปานกลางฯ บ้านเมืองอาจเกิดกลียุค สงคราม ชาวประชาจะกึ่งสุขกึ่งทุกข์ฯ

           ៥. ​​ទំនាយ​ការ​ធ្វើ​ស្រែ​៖ ​ទំនាយ​ទាយ​ថា ​ស្រែ​ទំនាប​និង​ស្រែ​ដី​ទួល​គ្រប់​ទី​កន្លែង​នឹង​ទទួល​បាន​ផល​ល្អ ដូចគ្នា​ទាំង​ពី​យ៉ាង​។ ​ប៉ុន្តែ​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​សត្វ​ល្អិត​ចង្រៃ​ដែល​អាច​មក​បំផ្លាញ ភោគផល​ទាំង​នោះ​បាន​។
           5. ทำนายเกี่ยวกับการทำนา ทำนายว่า ทั้งที่นาลุ่มและนาดอนทุกแห่งจะได้ผลดี แต่ขอให้พี่น้องประชาชนระมัดระวังเกี่ยวกับแมลงศัตรูพืช ซึ่งอาจมาทำความเสียหายแก่โภคผลทั้งหลายนี้ได้ฯ

           ៦. ទំនាយ​ពី​ព្រះអាទិត្យ​៖ ​ឆ្នាំ​នេះ​យាន​ជំនិះ​របស់​ព្រះ​អាទិត្យ​ គឺ​សត្វ​ដំរី ទំនាយ​ទាយ​ថា ភ្លើង​កាច​សាហាវ​ស្រុក​នាម​នាគ ធ្វើ​យុទ្ធ​សង្គ្រាម​ និង​ស្រុក​នាម​គ្រុឌ​និង​នាម​កណ្ដុរ​៕
           6. ทำนายเกี่ยวกับพระอาทิตย์ ปีนี้ยานพาหนะของพระอาทิตย์ คือ ช้าง ทำนายว่า ไฟร้ายกาจ บ้านเมืองนาคนาม กระทำยุทธสงคราม กับ บ้านเมืองครุฑนาม และมูสิกนาม(นามหนู)ฯ








ขอบคุณที่มา :
(1) គ្រឿង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​ប្រាសាទ​បាយ័នយប់​នេះ​ http://news.sabay.com.kh/article/924360#pk_fb_page=Sabay%20News
(2) ទំនាយ​​អំពី​ហេតុភេទ​ប្រចាំ​ឆ្នាំ​ នៃ​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម​កិមិរាទេវី​ http://news.sabay.com.kh/article/924360#pk_fb_page=Sabay%20News

ดร.วัชรินทร์ สอนพูด ประธานสภาวัฒนธรรมอำเภอขุขันธ์
นายสุเพียร คำวงศ์ เลขานุการสภาวัฒนธรรมอำเภอขุขันธ์

สนับสนุนโดย