អង្គការលើកស្ទួយវប្បធម៌កួយធ្វើសកម្មភាពរក្សាអត្តសញ្ញាណជនជាតិភាគតិចកួយ องค์กรส่งเสริมวัฒนธรรมกวยจัดกิจกรรมรักษาอัตลักษณ์ชนชาติส่วนน้อยกวย
អង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះអង្គការលើកស្ទួយវប្បធម៌កួយ នៅខេត្តព្រះវិហារ បានធ្វើសកម្មភាពជាច្រើន ដើម្បីរក្សាអត្តសញ្ញាណ និងវប្បធម៌ជនជាតិភាគតិចកួយ ឲ្យនៅគង់វង្សកុំឲ្យបាត់បង់ទៅតាមពេលវេលា និងសាបសូន្យដោយសារមានការអភិវឌ្ឍ និងមានវប្បធម៌ថ្មី បានចូលមករីកសាយនៅក្នុងខេត្ត។ องค์กรหนึ่งที่ไม่ใช่หน่วยงานของรัฐที่มีชื่อว่า องค์กรส่งเสริมวัฒนธรรมกวย ในจังหวัดพระวิหารได้จัดกิจกรรมหลากหลาย เพื่อรักษาอัตลักษณ์และวัฒนธรรมชนชาติส่วนน้อยกวยให้ยังคงอยู่ ไม่ให้สูญหายไปตามกาลเวลา และไม่ให้หายสาบสูญตามการพัฒนา หรือตามที่มีวัฒนธรรมใหม่ๆที่แพร่เข้ามาในจังหวัดฯ
អ្នកស្រី ងួន អ៊ីវ ជាប្រធានអង្គការលើកស្ទួយវប្បធម៌កួយ មានប្រសាសន៍ថា នៅក្នុងខេត្តព្រះវិហារ មានជនជាតិភាគតិចកួយ រស់នៅប្រមាណ៦ម៉ឺនគ្រួសារ តាមបណ្ដាភូមិ-ឃុំនានា។ មានភូមិចំនួន៤៧ ដែលមានចំនួនជនជាតិកួយ រស់នៅច្រើនជាងគេ នៅក្នុងចំណោមភូមិនានា នៅខេត្តព្រះវិហារ។ นางงวน อีว ประธานองค์กรส่งเสริมวัฒนธรรมกวย กล่าวว่า ในจังหวัดพระวิหาร ตามหมู่บ้าน และตำบลต่างๆ มีชนชาติส่วนน้อยกวย อาศัยอยู่ประมาณ 6 หมื่นครอบครัว
អ្នកស្រី ងួន អ៊ីវ បានរៀបរាប់ឲ្យដឹងថា ជនជាតិកួយមានមុខរបរចិញ្ចឹមជីវិត ដោយធ្វើស្រែ ដាំដំណាំ ធ្វើចម្ការ ដាំបន្លែ ដងជ័រ ជីកក្ដួច ជាដើម។ นางงวน อีว ได้อธิบายเพิ่มเติมว่า ชนชาติกวย มีอาชีพเลี้ยงชีวิตที่สำคัญได้แก่ ทำนา เพาะปลูก ทำสวน ปลูกผัก ตักชันไม้ และขุดกลอย เป็นต้น
ប្រធានអង្គការលើកស្ទួយវប្បធម៌កួយ បានឲ្យដឹងថា មូលហេតុអង្គការនេះបង្កើតឡើង ដោយសារមានការកត់សម្គាល់ថា វប្បធម៌ដើមរបស់ជនជាតិភាគតិចកួយ កាន់តែបាត់បង់ទៅម្តងបន្តិចៗ ដោយមិនមានការកត់ត្រាចងក្រងជាឯកសារទុក។ ประธานองค์กรส่งเสริมวัฒนธรรมกวย กล่าวเพิ่มเติมอีกว่า สาเหตุที่องค์การนี้ได้เกิดขึ้น สืบเนืองจากเป็นที่ทราบกันว่า วัฒนธรรมดังเดิมของชนชาติส่วนน้อยกวย ยิ่งจะสูญหายไปทีละเล็กทีละน้อย โดยไม่ได้มีการจดบันทึกเรียบเรียงเป็นเอกสารไว้
ជនជាតិភាគតិចកួយ មានវប្បធម៌ ប្រពៃណីមួយចំនួន ដែលរក្សាទុកមកដល់សព្វថ្ងៃ ដូចជា ការចាប់កំណើត ការរៀបអាពាហ៍ពិពាហ៍ ពិធីបន់ស្រន់ ក្នុងពេលមានជំងឺ ការរៀបចំបុណ្យសព ការធ្វើបុណ្យឡើងអ្នកតាក្រោយពេលប្រមូលផលស្រូវ ដំណាំនានាហើយជាដើម។ ชนชาติส่วนน้อยกวย มีวัฒนธรรม ประเพณีส่วนหนึ่ง ที่ได้รักษาไว้ถึงปัจจุบัน ได้แก่ ประเพณีเกี่ยวกับการเกิด การจัดงานแต่งงาน การเซ่นไหว้เมื่อมีการเจ็บไข้ได้ป่วย การทำบุญในงาน การทำบุญฉลองปู่ตาภายหลังการเก็บเกี่ยวและรวบรวมผลผลิตข้าวเรียบร้อยแล้ว
អ្នកស្រី ងួន អ៊ីវ បានរៀបរាប់ថា ជនជាតិភាគតិចកួយ នៅមានជំនឿលើការបន់ស្រន់ខ្លាំងនៅឡើយ បើទោះជាបច្ចុប្បន្នមានពេទ្យសម័យ និងថ្នាំព្យាបាលមានប្រសិទ្ធភាពក៏ដោយ។ អ្នកស្រីមានប្រសាសន៍ថា ជំនឿលើអ្នកតានៅតែដិតជាប់ជ្រៅក្នុងចិត្តរបស់ជនជាតិភាគតិចកួយ។ นางงวน อีว ยังได้อธิบายเพิ่มเติมอีกว่า ชนชาติส่วนน้อยกวย ยังคงมีความเชื่อเกี่ยวกับการบนบานศาลกล่าว ถึงแม้ว่าปัจจุบันจะมีการแพทย์สมัยใหม่ และยารักษาโรคที่มีประสิทธิภาพก็ตาม ความเชื่อเกี่ยวกับปู่ตาก็ยังคงติดแน่นอยู่ในจิตใจของชนชาติส่วนน้อยกวยตลอดมา
ចំពោះរបាំ ជនជាតិភាគតិចកួយ មានរបាំមួយឈ្មោះរបាំវាយស្បែក ដែលគេតែងតែយកសម្ដែងនៅពេលមានបុណ្យទានក្នុងភូមិ ដើម្បីឲ្យក្មេងជំនាន់ក្រោយបានឃើញ និងដឹង ហើយចូលរួមហាត់សម្ដែង ដើម្បីរក្សារបាំនោះឲ្យបានគង់វង្ស។ กล่่าวถึง การรำ ชนชาติส่วนน้อยกวยมีการรำอย่างหนึ่งที่เรียกว่า การรำตีหนัง ซึ่งมักจะนิยมนำมาแสดงเมื่อมีงานบุญทานในหมู่บ้าน เพื่อให้เด็กรุ่นหลังได้เห็น และเมื่อรู้แล้วก็เข้าร่วมฝึกหัดแสดง เพื่อสืบทอดรักษาระบำนี้ให้คงอยู่ตลอดไป
លោក ឃុត ឃីម មន្ត្រីកម្មវិធីរបស់អង្គការលើកស្ទួយវប្បធម៌ជនជាតិកួយ បានឲ្យដឹងថា ជនជាតិភាគតិចកួយ មានការខ្មាសអៀនច្រើន។ ពួកគេមិនសូវហ៊ាននិយាយស្តីឡើយនៅទីសាធារណៈ ប៉ុន្តែពួកគេមានចិត្តស្មោះត្រង់ មិនចូលចិត្តការនិយាយកុហកភូតភរទេ។ លោកបានឲ្យដឹងថា ជនជាតិភាគតិចកួយ ពេលរៀបការ មានលក្ខណៈស្រដៀងខ្មែរដែរ។ นายฆุต ฆีม เจ้าหน้าที่ฝ่ายพิธีการขององค์กรส่งเสริมวัฒนธรรมวัฒนธรรมชนชาติส่วนน้อยกวย กล่าวว่า ชนชาติส่วนน้อยกวย มีความอายไม่ค่อยกล้าแสดงออก โดยเฉพาะการพูดในที่สาธารณะ แต่จะเป็นคนที่มีจิตใจซื่อตรง และไม่ชอบการพูดโกหกปลิ้นปล้อนเลย และท่านได้กล่าวเพิ่มเติมอีกว่า ชนชาติส่วนน้อยกวย เมื่อมีการแต่งงาน ก็จะมีลักษณะคล้ายกันกับเขมรเช่นกัน
លោក សំ ឆាយ ជាបុគ្គលិកអង្គការអភិវឌ្ឍន៍ការចិញ្ចឹមជីវិតកសិករ (FDL) បានឲ្យដឹងថា លោកជាអ្នកដើរប្រមូលទិញអនុផលព្រៃឈើ ដែលជនជាតិភាគតិចកួយរកបានពីក្នុងព្រៃ។ លោកមានប្រសាសន៍ថា ជនជាតិភាគតិចកួយ និងខ្មែរឥឡូវនេះ ពិបាកកត់សម្គាល់អំពីភាពខុសគ្នាណាស់។ ប៉ុន្តែ ជនជាតិកួយមានចិត្តទៀងត្រង់ យើងមិនអាចនិយាយត្រឡប់ត្រឡិនជាមួយពួកគាត់បានឡើយ។ นายซ็อม ฉาย พนักงานองค์กรพัฒนาการเลี้ยงชีพกสิกร(FDL) กล่าวว่า เขาเป็นคนที่ออกรวบรวมซื้อของป่าที่ชนชาติส่วนน้อยกวยหามาได้จากป่า กล่าวว่า ชนชาติส่วนน้อยกวย และชาวเขมร ปัจจุบัน มีความคล้ายคลึงกันมากจนยากที่จะมองเห็นถึงความแตกต่าง แต่ชนชาติส่วนน้อยกวยมีจิตใจเที่ยงตรง จนเราไม่อาจจะพูดจาเล่นลิ้นกับพวกเขาได้เลย
លោក សំ ឆាយ បានរៀបរាប់ថា ជនជាតិកួយមានវ័យចំណាស់ នៅតែនិយាយភាសាកួយជាមួយចាស់ៗគ្នាគាត់ ប៉ុន្តែចំពោះក្មេងសម័យថ្មី ភាគច្រើនមិននិយាយភាសាកួយឡើយ។ นายซ็อม ฉาย ยังได้อธิบายเพิ่มเติมอีกว่า ชนชาติกวยวัยสูงอายุ ยังคงพูดภาษากวยเฉพาะแต่ในกลุ่มผู้สูงอายุของตน แต่เด็กสมัยใหม่ ส่วนใหญ่ไม่พูดภาษากวยเลย
អ្នកស្រី ងួន អ៊ីវ ជាប្រធានអង្គការលើកស្ទួយវប្បធម៌កួយ មានប្រសាសន៍ថា ជនជាតិភាគតិចកួយមិនមែនមានរស់នៅតែក្នុងខេត្តព្រះវិហារ ប៉ុណ្ណោះទេ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានសហគមន៍ជនជាតិភាគតិចកួយរស់នៅខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តភាគឦសាន ដូចជាខេត្តរតនគិរី មណ្ឌលគិរី ផងដែរ៕
นางงวน อีว ประธานองค์กรส่งเสริมวัฒนธรรมกวย กล่าวเพิ่มเติมอีกว่า ชนชาติส่วนน้อยกวยไม่ใช่พบอาศัยอยู่แต่ในจังหวัดพระวิหารแค่นั้น นักศึกค้นคว้าได้ศึกษาพบว่า มีชุมชนชนชาติกวยส่วนน้อย อาศัยอยู่ในจังหวัดกำปงสปือ กำปงธม และจังหวัดทางภาคอีสาน ได้แก่จังหวัดรัตนคีรี และจังหวัดมณฑลคีรี อีกด้วย
ជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិកួយ
ชีวิตความเป็นอยู่ประจำวันของชนเผ่ากวย
ខាងក្រោមនេះគឺជារូបភាពស្ដីពីជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិកួយ នៅភូមិពោធិ៍ធំ ឃុំពោធិ៍ធំ និងជនជាតិកួយ នៅភូមិបុស្ស ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ด้านล่างนี้ คือรูปภาพเกี่ยวกับชีวิตความเป็นอยู่ประจำวันของชนเผ่ากวย ณ บ้านโพธิ์ธม และบ้านบุสส ตำบลปรอ-เม อำเภอตะแบงเมียเจ็ย จังหวัดพระวิหาร
រូបថតនៅថ្ងៃទី១៣ តុលា ឆ្នាំ២០១១ ដោយ វិទ្យុអាស៊ីសេរី/វោហារ ជាតិ ภาพถ่าย ณ วันที่ 13 ตุลาคม พ.ศ. 2554 โดย วิทยุเอเชียเสรี / โวหาร ชาติ ถ่ายภาพ
បុរសជនជាតិកួយ ស្ពាយស្បៀង ដៃកាន់ស្នាតេះ (កាំភ្លើងបាញ់សត្វច្នៃ) នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បុរសរូបនេះទើបត្រឡប់មកពីបរបាញ់សត្វ និងរកជ័រទឹកនៅក្នុងព្រៃ។ ชายชนเผ่ากวย สะพายสเบียง มือข้างหนึ่งของเขาถือสนาเตะ(ปืนประดิษฐ์สำหรับยิงสัตว์) เพิ่งกลับจากล่าสัตว์ และหาชันไม้ในป่า
គ្រួសារកួយ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រៀបចំកោសជ្រូកព្រៃ ដើម្បីចម្អិនធ្វើម្ហួបពេលល្ងាច។ ครอบครัวชาวกวย เตรียมลอกหนังหมูป่า เพื่อต้มทำอาหารตอนเย็น
នារីជនជាតិកួយ ឲ្យបាយសត្វស្វា ដែលចិញ្ចឹមក្នុងផ្ទះ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ หญิงชาวกวย ให้ข้าวลิงที่เลี้ยงไว้ในบ้าน ณ อำเภอตะแบงเมียนเจ็ย จังหวัดพระวิหาร
បុរសជនជាតិកួយ ប្រលែងលេងជាមួយសត្វសេក ដែលគាត់ចិញ្ចឹមនៅក្នុងផ្ទះ នាស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ชายชาวกวยหยอกล้อกับนกแก้วที่เขาเลี้ยงเลี้ยงในบ้าน ณ อำเภอตะแบงเมียนเจ็ย จังหวัดพระวิหาร
នារីជនជាតិកួយ លីងអំបុកស្រូវថ្មី នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ หญิงชาวกวย คั่วข้าวใหม่เพื่อทำข้าวเม่า
នារីជនជាតិកួយ បុកអំបុកស្រូវថ្មី នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ หญิงชาวกวย ตำข้าวเม่าจากข้าวใหม่
កុមារជនជាតិកួយ លេងទឹកព្រែកក្បែរព្រៃនៅជើងភ្នំ នាស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ เด็กชาวกวย เล่นน้ำในแอ่งน้ำใกล้ป่าที่เชิงเขา ณ อำเภอตะแบงเมียนเจ็ย จังหวัดพระวิหาร
គ្រូទាយជនជាតិកួយ ប្រើវិធីបូល តាមប្រពៃណីជនជាតិកួយ ដើម្បីទាយ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ หมอดูชาวกวย ใช้วิธีโบลตามประเพณีชาวกวย เพื่อทำนายทายทัก ณ อำเภอตะแบงเมียนเจ็ย จังหวัดพระวิหาร
ที่มา : - http://www.rfa.org/khmer/news/ngo_preserve_kuoy_culture-08282012055012.html
- http://www.rfa.org/khmer/multimedia/kuy_life-10152011004901.html