ប្រភពនៃពិធីសំពះព្រះខែ អកអំបុក ที่มาของพิธีไหว้พระจันทร์ ป้อนข้าวเม่า(ที่กัมพูชา และแถบอีกสานใต้บ้านเราในบางพื้นที่)
តាមគម្ពីរបរមត្ថទីបនី អដ្ឋកថា ចរិយាបិដក ភាសាបាលីមានចែងថា ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើង បានឧប្បត្តិជា សសបណ្ឌិត(កំណើតជាទន្សាយ)។ตามคัมภีร์ปรมตฺถทีปนี อฏฺฐกถา จริยาปิฎก ภาษาบาลี มีคำอธิบายไว้ว่า ในช่วงต้นภัทกัปป์นั้น พระบรมโพธิสัตว์ของเรา ได้เคยอุบัติเป็น สสบณฺฑิต(กำเนิดเป็นกระต่าย)ฯ
នៅថ្ងៃពេញពេញបូណ៌មីមួយ ព្រះពោធិសត្វទ្រង់បានអធិដ្ឋាននូវឧបោសថសីលហើយ ទ្រង់បានឧទ្ទិសព្រះមំសៈ(សាច់) របស់ទ្រង់ជាទានបរមត្ថបារមី ដើម្បីបំពេញនូវព្រះពោធិសត្វសម្ភារឲ្យបានត្រាសជាព្រះពុទ្ធ។ ในวันเพ็ญเต็มดวงคืนหนึ่ง พระโพธิสัตว์ทรงได้อธิษฐานอุโบสถศีล และทรงได้ตั้งใจอุทิศพระมังสะ(เนื้อ)ของพระองค์เป็นทานปรมตฺถบารมี เพื่อบำเพ็ญซึ่งพระโพธิสัตว์สมภารสู่การได้ตรัสรู้เป็นพระพุทธเจ้าฯ
ពេលនោះព្រះឥន្ធ ទ្រង់បានជ្រាបនូវសេចក្តីប្រាថ្នារបស់ពោធិសត្វទន្សាយ ហើយព្រះអង្គទ្រង់បានក្រឡាខ្លួនព្រះអង្គជាព្រាហ្មណ៍ចាស់មកសុំព្រះមំសៈរបស់សសបណ្ឌិតជាអាហារ។ ในขณะเดียวกันนั้นเอง พระอินทร์ทรงได้ทราบซึ่งความปรารถนาของพระโพธิสัตว์กระต่าย พระองค์จึงได้แปลงกายของพระองค์เป็นพราหมณ์เฒ่า เพื่อมาขอพระมังสะของ สสบณฺฑิต เป็นอาหารฯ
សសបណ្ឌិតពោធិសត្វបានឲ្យព្រាហ្មចាស់(ឥន្ទព្រាហ្មណ៍)នោះបង្កាត់ភ្លើងភ្នក់ ហើយ ក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន ៣ ដងដើម្បីឲ្យសត្វស្អិតដែលជាប់នៅនិងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាមតាមសន្យា។ สสบณฺฑิตโพธิสัตว์ ได้ให้พราหมณ์เฒ่า(อินทพราหมณ์)นั้น ก่อกองไฟ และในขณะที่ไฟกำลังลุกไหม้โชติช่วงนั้น สสบณฺฑิต ก็สบัดตัว 3 ครั้ง เพื่อให้สัตว์เล็กๆที่ติดอยู่ในขนของตนกระเด็นหลุดออกไป แล้วจึงกระโดดเข้าไปในกองไฟทันทีตามที่ได้สัญญากันไว้ฯ
អស្ចារ្យណាស់ ដោយអំណាចនៃផលបុណ្យ ភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅនោះ ក៏រលត់ ទៅវិញទាំងអស់។ គ្រានោះឥន្ធព្រាហ្មណ៍ ក៏ស្ទុះទៅត្រកងបីយកព្រះពោធិសត្វ សសបណ្ឌិតឡើងទៅដល់ឋានព្រះចន្ទហើយបានយកម្នាងសិលា(មនោសិលា)គួររួបទន្សាយ ហើយ ឥន្ទព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូរនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។เป็นที่น่าอัศจรรย์มาก ด้วยอำนาจแห่งผลบุญ ไฟที่กำลังลุกไหม้อย่างโชติช่วงนั้น ก็ดับมอดลง โดยสิ้นเชิง ทันใดนั้น อินทพราหมณ์ก็รุดไปตระกองอุ้มเอาพระโพธิสัตว์ สสบณฺฑิต ขึ้นไปยังฐานพระจันทร์ และได้เอามนางสิลา(มโนสิลา=หินฟองเต้าหู้) วาดเป็นรูปกระต่ายแล้วอินทพราหมณ์ก็ได้อธิษฐานว่า ขอให้รูปกระต่ายโพธิสัตว์ ที่ข้าพเจ้าได้วาดนี้ จงติดสถิตอยู่บนดวงจันทร์ ตลอดชั่วกัปป์นี้ด้วยเทอญฯ
ដោយអានុភាពទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញ
ប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ ។ ด้วยอานุภาพแห่งทานปรมตฺถบารมีแห่งพระโพธิสัตว์ และคำอฐิษฐานของพระอินทร์ด้วย รูปกระต่ายจึงได้ปรากฎเห็นอยู่ในใจกลางของพระจันทร์ตั้งแต่นั้นมาจนถึงทุกวันนี้ฯ
ដោយយោងតាមជំនឿនេះហើយ ទើបប្រជាពុទ្ធបរិស័ទ តែងតែប្រារព្ធនូវពិធីអកអំបុកនិងសំពះព្រះខែ នៅរៀងរាល់យប់ពេញបូរមី ខែកត្តឹក ដោយយកនំចំណី មានអំបុក និងចេក ជាដើម មកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ អកអំបុក។ ដើម្បីគោរពបូជាដល់វិញ្ញាណខ័ន្ធនៃព្រះពោធិសត្វ សសបណ្ឌិត និងប្រាថ្នាសុំសេចក្តីសុខក្សេមក្សាន្តរៀងៗខ្លួនរហូតមក។ โดยอิงตามความเชื่อนี้เอง ชาวพุทธบริษัทจึงได้พากันจัดพิธีออกอ็อมบก และซ็อมเปียะฮฺเปรียะฮฺแข ในทุกคืนวันเพ็ญ เดือนสิบสอง โดยนำขนมและอาหาร ประกอบด้วยข้าวเม่า และกล้วย เป็นต้น มาไหว้พระจันทร์ เรียกว่า พิธีซ็อมเปียะฮฺเปรียะฮฺแข ออกอ็อมบก เพื่อสักการะบูชาถึงดวงพระวิญญาณแห่งพระโพธิสัตว์ สสบณฺฑิต และปรารถนาขอพรความสุขเกษมสานต์แก่ตนเองตั้งแต่นั้นเป็นต้นมาฯ
![]() |
ภาพพิธี សំពះព្រះខែ អកអំបុក ที่เสียมเรียบ, 3 พฤศจิกายน 2560. |
เอกสารอ้างอิง : "ประวัติบุญแข่งเรือ ลอยกระทง ไหว้พระจันทร์ป้อนข้าวเม่า".พิมพ์เมื่อ พ.ศ. 2545และ ค.ศ. 2001.
แปลและเรียบเรียงโดย : สุเพียร คำวงศ์ เลขานุการสภาวัฒนธรรมอำเภอขุขันธ์, 4 พฤศจิกายน พ.ศ. 2560,09:45 น.
แปลและเรียบเรียงโดย : สุเพียร คำวงศ์ เลขานุการสภาวัฒนธรรมอำเภอขุขันธ์, 4 พฤศจิกายน พ.ศ. 2560,09:45 น.